ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញ​ចូលរួមក្នុងវេទិកាសាធារណៈលើកទី៣៧ របស់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានចូលរួមជាមួយលោកអធិការរងខណ្ឌទួលគោកក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ លោក  លោកស្រីមេភូមិទាំង១៣ ព្រមជាមួយបងប្អូនប្រជាពលរដ្ឋសរុប៦០នាក់ ក្នុងវេទិកាសាធារណៈលើកទី៣៧ ដោយផ្តោតលើការងារជាអាទិភាពចំពោះមុខ គឺគណបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្តរួមសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Scams-online ឱ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត ជាពិសេសសំណូមពរឱ្យមានការចូលរួមសហការក្នុងការជួយតាមដាន និងផ្តល់ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ប្រភព​៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ