ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុម ដើម្បីបន្តពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៥ រួមមាន៖
១-សំណើសុំបង្កើតគណៈកម្មការគាំទ្រការសាងសង់អគារសិក្សា១ខ្នង នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
២-ព្រៀងសេចក្ដីសម្រេចបង្កើតគណៈកម្មការគាំទ្រការសាងសង់អគារសិក្សា១ខ្នង
៣-ធ្វើលិខិតសុំកិច្ចសហការជូនទៅរដ្ឋបាលសាលារាជធានីភ្នំពេញ
៤-សេចក្ដីព្រាងកម្មវិធី សមាសភាព និងកាលបរិច្ឆេទបុណ្យផ្ការស្មីសាមគ្គី
៥-ផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ