ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញនាំយកបច្ច័យចូលរួមក្នុងពិធីបុណ្យសពឧបាសក នួន លន់ មេឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

នាវេលាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញនាំយកបច្ច័យ និងអុជធូបចូលរួមក្នុងពិធីបុណ្យសពឧបាសក នួន លន់ មេឃុំរលួស ដែលបានទទួលមរណភាពនារសៀលថ្ងៃសៅរ៍ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយសាខ្យល់គរ។
ក្នុងពិធីនេះ បានចូលរួមអុជធូបមាន លោកមេឃុំទ្រាស លោកមេឃុំតាបែន លោកមេឃុំតាផូ និងសមាជិក្រុមប្រឹក្សាឃុំទាំងបីខាងលើនេះផងដែរ។ សពឧបាសក នួន លន់ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណឧបាសក នួន លន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ