








នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អមដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខលោកជំទាវភរិយារបស់ឯកឧត្តម ញ៉ូវ សុង សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា