ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ្រាស ស្រុកស្វាយចេក
 
ចែករំលែក ៖

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ លោក ឃូ ពៅ អភិបាលរងខេត្ត លោក ហែម សារ៉ាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ្រាស បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងវេទិកាមានការចូលរួមពី លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ្រាស លោក អឿ សេដ្ឋា អភិបាលរងស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក លោក លោកស្រី មន្រ្តីអង្គភាពចំណុះរដ្ឋបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ បងប្អូនប្រជាពលរដ្ឋ សរុប២០០នាក់ ស្ថិតនៅសាលប្រជុំសាលាឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ