ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទអន្តរជាតិ នៅប្រទេសអាស៊ែបៃហ្សង់
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិក្រោមប្រធានបទ «ការរួមចំណែកក្នុងតំបន់ចំពោះសិន្តិសុខសកល៖ ការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងស៊ូសា ប្រទេសអាស៊ែបៃហ្សង់​។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញជូនដំណើរពីសមាជិក សមាជិកាព្រឹទ្ធសភា ទីប្រឹក្សា ជំនួយការ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ