ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យ ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា  និងជានាយខុទ្ទកាល័យសម្តេចតេជោ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា និងសហការី  នៅសាលប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា។
ជំនួបពិភាក្សានេះ បានផ្តោតសារៈសំខាន់លើការពង្រឹងទំនាក់ទំនងទេ្វភាគីរវាងប្រទេសកម្ពុជា និងកាណាដា លើវិស័យសំខាន់ជាច្រើនដែលជាអត្ថប្រយោជន៍រួម ជាអាទិ៍ វិស័យការទូតសភា នយោបាយ សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។  កិច្ចពិភាក្សា ក៏បានសង្កត់ធ្ងន់ផងដែរលើកការផ្លាស់ប្តូរព័ត៌មានស្តីពីការចូលរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា និងកាណាដា នៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំង ពីការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកាខាងមុខ នៅទីក្រុងភ្នំពេញ ដែល ប្រទេសទាំងពីរ បានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយ។

ខ្លឹមសារ៖ នាយកដ្ឋានហ្វ្រង់កូហ្វូនី
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ