ឯកឧត្តម អ៊ុ សារឹទ្ធ និង ឯកឧត្តម យស ផានីត្តា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ នយោបាយនៃសភាប្រើភាសាបារាំងពិសេស តាមប្រព័ន្ធនិម្មិត
 
ចែករំលែក ៖

នារាត្រីថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៩:៣០នាទី ម៉ោងនៅរាជធានីភ្នំពេញ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាសមាជិកគណៈប្រតិភូត្រៀមអញ្ជើញចូលរួមសម័យប្រជុំលើកទី៥១ នៃសភាប្រើភាសាបារាំង ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋយុនដេ ប្រទេសកាមេរូន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយពិសេស តាមប្រព័ន្ធនិម្មិត នៅសាលភក្តីវិក្រម២ វិមានព្រឹទ្ធសភា ក្រោមអធិបតីភាព លោក Guillaume CHEVROLLIER ប្រធានគណៈកម្មការនយោបាយ និងជាសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋបារាំង និងលោកស្រី Amélia LAKRAFIE អគ្គប្រតិភូ និងជាតំណាងរាស្រ្ត នៃសាធារណរដ្ឋបារាំង ដោយមានសមាជិកសភាជាច្រើននៅក្នុងតំបន់សភាប្រើភាសាបារាំង។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
  ១-ពិនិត្យពាក្យស្នើសុំរបស់សភាប្រេស៊ីលចូលជាសមាជិកសង្កេតការណ៍ នៃសភាប្រើភាសាបារាំង។
  ២-ពិនិត្យពាក្យស្នើសុំរបស់សភាអារ៉ាប់ ចូលជាសមាជិកសង្កេតការណ៍ នៃសភាប្រើភាសាបារាំង។
  ៣-បញ្ហាផ្សេងៗ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ