ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំការងារជាមួយឯកឧត្តម Ek Nath Dhakal អំពីការត្រៀមរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា នៅខែសីហា។
 
ចែករំលែក ៖

នៅថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា គណៈកម្មការរៀបចំសន្និសីទ ISC ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មការដឹកនាំ នៃសន្និសីទ ISC-2 បានអញ្ជើញ​ជួបប្រជុំជាមួយឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការ នៃសន្និសីទ​ ISC និងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន ISC ដើម្បីធ្វើបទបង្ហាញ និងពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅការងារ​នៃការរៀបចំ​ត្រៀមលក្ខណៈសម្រាប់​សន្និសីទ​ ISC-2 ​ដែលព្រឹទ្ធសភា​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ននៅខែសីហាខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ