









នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ងួន សុខវេង អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញជូនគណៈប្រតិភូ នៃលេខាធិការដ្ឋាន ISC ដឹកនាំដោយឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការ ISC អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា នៅសាលសន្និសីទនៃអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន