សភា​កម្ពុជា​ប្រជុំ​ត្រៀម​រៀប​ចំ​សន្និសីទ​លើកទី៨ នៃ​គណៈ​កម្មការ​កិច្ចការ​បរទេស CLV
 
ចែករំលែក ៖

សភា​កម្ពុជា​ប្រជុំ​ត្រៀម​រៀប​ចំ​សន្និសីទ​លើកទី៨ នៃ​គណៈ​កម្មការ​កិច្ចការ​បរទេស CLV
=======
នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ដឹកនាំដោយលោកជំទាវ មាន សំអាន ជាប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសនៃអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ក្រោមអធិបតីភាពឯកឧត្តម ឈាវ វុន ប្រធានគណៈកម្មការទី៥រដ្ឋសភា តាមរយៈប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាលល័យវិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះដំណើរការដោយមានរបៀបវារៈដូចខាងក្រោម៖
១-មតិស្វាគមន៍ឯកឧត្តមប្រធានអង្គប្រជុំ។
២-ពិភាក្សាអំពីកាលបរិច្ឆេទ ទីកន្លែង ប្រធានបទ និងទម្រង់សន្និសីទលើកទី៨។
៣-បញ្ហាផ្សេងៗ។
៤-មតិបូកសរុបរបស់ឯកឧត្តមប្រធានអង្គប្រជុំ។
សូមជម្រាបថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទលើកទី៨នេះ ពីថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១ នាពេលខាងមុខនេះ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ