លោកជំទាវ មាន សំអាន លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ ដំណាក់កាលឆ្នាំ២០២៦-២០៣០
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ ដំណាក់កាលឆ្នាំ២០២៦-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកជំទាវ អាលី វង្សណរប៊ុនថាំ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនបដិវត្តឡាវ ប្រធានសហព័ន្ធនារីឡាវ ស្ថិតនៅអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ