




នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម២ វិមានព្រឹទ្ធសភា ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ ជួបពិភាក្សាការងារជាមួយ លោកស្រី Sofia Oborskaia លេខាទី៣ នៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹង និងការសម្រប សម្រួលកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញត្តិនៃប្រទេសទាំងពីរ ក៏ដូចរួមចំណែកជំរុញទំនាក់ទំនងរវាង កម្ពុជា-រុស្ស៊ី…៕
ខ្លឹមសារ៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ
រូបភាព៖ នាយកដ្ឋានពត៌មាន