












នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យផលិតជីធម្មជាតិនៅក្នុងខេត្ត Ben Tre ប្រទេសវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិតបានជួនពិភាក្សាការងារជាមួយលោក NGO Van Hienn អគ្គនាយកក្រុមហ៊ុន HIEP THAN CROUP លោក Ving ប្រធានផែនការវិនិយោគខេត្ត Ben Tre និងលោក Ngoc PHD IN បណ្ឌិតផ្នែកជីវសាស្ត្រ ក្នុងគោលបំណងដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបច្ចេទេសផលិតជីធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា