









គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម ហ៊ី ធួក អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ សក្តានុពលសេដ្ឋកិច្ច ការប្រមូលចំណូលពន្ធប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងជីវភាពរស់នៅប្រជាពលរដ្ឋ នៅសាលាខេត្តព្រៃវែង។
ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម លោកឧត្តមសេនីយ៍ទោ និងលោក ដែលជា អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានរតនាគារ ប្រធានសាខាពន្ធដារ ប្រធានសាខាគយ និងរដ្ឋាករ ប្រធានសាខាធនាគារជាតិនៃកម្ពុជាព្រៃវែង ព្រមទាំងអង្គភាពពាក់ព័ន្ធខេត្តព្រៃវែងផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន