ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញចូលរួមជូនដំណើរឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បន្តបំពេញទស្សនកិច្ចនៅលើទឹកដីអង្គរ ខេត្តសៀមរាប
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជូនដំណើរ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូ អញ្ជើញបន្តបំពេញទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់កម្មវិធីផ្លូវរដ្ឋ និងជំនួបពិភាក្សាការងារសំខាន់ៗនៅរាជធានីភ្នំពេញ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ