khmer eng
  • ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១
     
    ចែករំលែក ៖

    ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១
    =======
    នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលម៉ោង ០៨:៣០ នាទីព្រឹក នៅសាលពិសេសទី៣ ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភានៃភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) បានដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ។
    កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងស្រាវជ្រាវ លោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ លោកស្រី សុខ លក្ខិណា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ និងលោក អ៊ុន សំរេច អនុប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង