ឯកឧត្តម ខៀវ មុត និងឯកឧត្តម ឆាយ វណ្ណា​ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF-29)
 
ចែករំលែក ៖

នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទីព្រឹក ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) និងឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) អមដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF-29) ក្រោមមូលបទ”តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយសម័យកូវីដ-១៩” តាមប្រព័ន្ធវីដេអូ នៅវិមានរដ្ឋសភា ផ្សាយចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
———
កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29) មានរយៈពេលបីថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ