khmer eng
  • ព្រឹទ្ធសភាទទួលជំនួយសម្ភារវេជ្ជសាស្រ្តពីអង្គការចែករំលែកសង្រ្គោះអាយុជីវិតសកលរបស់សាធារណរដ្ឋកូរ៉េ
     
    ចែករំលែក ៖

    សម្ភារវេជ្ជសាស្រ្តចំនួន ២៣មុខ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
    សម្ភារវេជ្ជសាស្ត្រចំនួន ២៣មុខ ដែលប្រគល់-ទទួលក្នុងឱកាសនោះ រួមមាន៖ ១-Varucefa Injection 1g, 10V ២-Selnium Plus Inj., 10V ៣-Shinpoong Spuramon Inj., 30amp. ៤-Clecan Injection 300mg, 15mL ៥-Hemo-jade Powder 125mg ៦-BC Telmi Tab. 40mg, 30T ៧-BC Telmi Tab. 80mg, 30T ៨-Fluna Cap., 30C ៩-Starova Tab. 20mg, 30T ១០-Starova Tab. 5mg, 30T ១១-BC Loxoprofen Sodium Hydrate Tab., 30T ១២-Valoin-A Soft Cap. 500mg, 30C ១៣-Amoxidal Duo Syrup, 50mL ១៤-Contrave ER Tab. ១៥-Rebapi-Q Tab. 30T ១៦-Tialbutin Tab. 30T ១៧-Javona Tab. 30T ១៨-Lacopat Syrup 100ml ១៩-Yurect Tab. 1mg, 30T ២០-Montidin Tab. 25mg 100T 120 ២១-Yuyu Cefaclor Cap., 30C ២២-Duomax Tab., 100T ២៣-Dexidil Syrup, 500mL ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងកំណត់ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាក្នុងពិធីបិទសិក្ខាសាលាសភាដើម្បីស្វែងយល់អំពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦”
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៃប្រទេសបារាំងប្រចាំនៅកម្ពុជា ចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឥតយកកម្រៃ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស រាជធានីភ្នំពេញ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាលជូនមន្រ្តី ស្តីពី ការរៀបចំតាក់តែងលិខិតរដ្ឋបាល និងកិច្ចការលេខាធិការ