ឯកឧត្តម ជា ជេដ្ឋ អញ្ជើញបន្តចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភានិយាយភាសាបារាំង (APF) នៅទីក្រុងហ្គីហ្គាលី ប្រទេសរវ៉ាន់ដា
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី (ម៉ោងនៅទីក្រុងហ្គីហ្គាលី) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, អនុប្រធានគណៈកម្មាធិការអចិន្ត្រៃ យ៍ នៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានគណៈប្រតិភូនៃក្រុមសភាជាតិ
កម្ពុជា បានអញ្ជើញបន្តចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ ក្នុងឱកាសមហាសន្និបាតលើកទី៤៧
នៃសភានិយាយភាសាបារាំង (APF) នៅ Centre de Convention ទីក្រុងហ្គីហ្គាលី ប្រទេសរវ៉ាន់ដា ក្រោមអធិបតីភាព ឯកឧត្តម Dennis Dawson សមាជិកព្រឹទ្ធសភាកាណាដា និងជាអ្នកធ្វើរបាយការណ៍ (Rapporteur) នៃគណៈកម្មការនយោបាយ-APF។

ខ្លឹមសារនៃកិច្ចប្រជុំបន្តរួមមាន៖
-ពិភាក្សាអំពីរបាយការណ៍ស្តីពីការប្រើប្រាស់ភាសាបារាំងនៅក្នុងអង្គការអន្តរជាតិនានា
-ពិភាក្សាអំពីតួនាទីគន្លឹះនៃពហុភាគីនិយមក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពយូរអង្វែង
-អនុម័តសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនានាដូចជា៖
១/សមត្ថកិច្ច និងសកម្មភាពរបស់សភានៅក្នុងស្ថានភាពបន្ទាន់។ សេចក្តីសម្រេចចិត្តតាក់តែងឡើងរួមគ្នារវាងគណៈកម្មការនយោបាយ និងគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌។
២/ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតទៅលើសិទ្ធិបុគ្គល នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
-ពិភាក្សាអំពីសមាសភាពគណៈកម្មាធិការអចិន្រ្តៃយ៍នៅក្នុងគណៈកម្មការនយោបាយសម្រាប់ឆ្នាំ ២០២២-២០២៤។
-កិច្ចប្រជុំគណៈកម្មការនយោបាយនៅព្រឹទ្ធសភាបារាំង នានិទាឃរដូវ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ