khmer eng
  • ព្រឹទ្ធសភា បានរៀបចំពិធីសម្ពោធស្លាកសមិទ្ធផលជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ព្រឹទ្ធសភារៀបចំពិធីសម្ពោធស្លាកសមិទ្ធផលលើការជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    សូមជម្រាបថា ក្រៅពីជំនួយផ្សេងៗ ដែលសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភគាំទ្រដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំពីថ្ងៃបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបតាមការស្នើសុំរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់តាំងពីឆ្នាំ២០២១មក លើគម្រោងជួសជុលកែលម្អ និងបំពាក់កម្មវិធីគ្រប់គ្រងបណ្ណាល័យអេឡិចត្រូនិចដល់បណ្ណាល័យព្រឹទ្ធសភា ក្នុងទំហំទឹកប្រាក់៧ម៉ឺនដុល្លារអាមេរិក ដែលគម្រោងនេះចែកចេញជាពីរជំហាន៖ ជំហានទី១ គឺការពង្រីកសាលអាន និងរៀបចំបន្ទប់ពិសារតែ។ ជំហានទី២ គឺការបំពាក់នូវសម្ភារ និងកម្មវិធី បណ្ណាល័យអេឡិចត្រូនិច។ បន្ថែមពីលើនេះ ស្ថានទូតក៏បានជួយលើគម្រោងជួសជុលអគារក្រហម មានដូចជាការបិតថ្មភ្នំថ្មី ប្តូរការ៉ូ ពិដានបន្ទប់ទឹក ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងបំពាក់ម៉ាស៊ីនត្រជាក់ថ្មី ក្នុងទំហំទឹកប្រាក់ចំនួន ៤២.៥០០$ ដើម្បីកែលំអបរិស្ថានការងារក្នុងព្រឹទ្ធសភាឱ្យកាន់តែល្អប្រសើរថែមទៀត៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆ្នាំ២០២៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ផ្ញើជូន ឯកឧត្តម  Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខ របស់ សម្តេចតេជោ ផ្ញើជូន លោកជំទាវ ទេស ថាន និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ញ៉ូវ សាឯម ទីប្រឹក្សាសម្ដេចតេជោ ក្នុងនាមប្រធានព្រឹទ្ធសភា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកំពត នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣២នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ