លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំសមាជិកសភាជាស្រ្តី ក្រោមប្រធានបទ ពង្រឹងការចូលរួមរបស់ស្រ្តី នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩
 
ចែករំលែក ៖

ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី30 (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ អញ្ជើញដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៤:០០ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំសមាជិកសភាជាស្រ្តី ក្រោមប្រធានបទ “ពង្រឹងការចូលរួមរបស់ស្រ្តី នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩”។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីបណ្តាប្រទេសដែលជាសមាជិករបស់សភាអាសុី-ប៉ាសុីហ្វិក (APPF) និងការចាប់អារម្មណ៍ថ្លែងនូវបទអន្តរាគមន៍ដោយប្រទេសចំនួន ២២ ក្នុងនោះប្រទេសកម្ពុជាផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។