ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលរួមប្រជុំបណ្ដាញក្រមសីលធម៌សភាហ្វ្រង់កូហ្វូន
 
ចែករំលែក ៖

ថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2022 នៅអគារ 33 នៃវិមានរដ្ឋសភានៃសាធារណរដ្ឋបារាំង (Bourbon)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលរួមប្រជុំបណ្ដាញក្រមសីលធម៌សភាហ្វ្រង់កូហ្វូន។

ពេលព្រឹក
លោកស្រី Ariane MIGNOLET ប្រធានបណ្ដាញក្រមសីលធម៌សភា ជាមួយលោកអនុប្រធានបណ្ដាញ Christophe PALLEZ បានបើកនិងដឹកនាំអង្គប្រជុំតាមរបៀបវារៈដូចតទៅ ÷
1-របាយការណ៍អំពីស្ថានភាពទូទៅរបស់សភាប្រចាំឆ្នាំ 2021 នាថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2021 នៅគេប៊ិច ប្រទេសកាណាដា និងអនុម័តរបាយការណ៍ទូទៅប្រចាំឆ្នាំរបស់សភា នាថ្ងៃទី 8-9 ខែវិច្ឆិកា ឆ្នាំ2021។

2-បង្ហាញអំពីសមាសភាពសមាជិកការិយាល័យថ្មីនៃសភា និងសកម្មភាពការងារ។

3-របាយការណ៍ តារាងតុល្យការ និងសមតុល្យ ÷ ចំណូលឆ្នាំ2021-2022 និងចំណាយឆ្នាំ2022-2023 ជាមួយនឹងការពិភាក្សាដេញដោល។

4-ពិធីចុះហត្ថលេខាភាពជាគូរវាងលោក Joël GODIN ប្រធានគណ:កម្មការកិច្ចការសភាAPF និងលោកស្រី Ariane MIGNOLET ប្រធានបណ្ដាញក្រមសីលធម៌APF។

ពេលល្ងាច
1-ការបង្ហាញរបស់សាស្ត្រាចារ្យ Steve Jacob និង Eric Montigny , អាសនៈជាន់ខ្ពស់ផ្នែកស្រាវជ្រាលទ្ធិប្រជាធិបតេយ្យនៃស្ថាប័នសភារបស់វិទ្យាស្ថាន Laval ប្រធានបទ “ការទទួលយកអំណោយនិងអត្ថប្រយោជន៍ផ្សេងៗ”។

2-ទស្សនកិច្ចការងារនៅវិមានរដ្ឋសភានៃសាធារណរដ្ឋបារាំង (Bourbon)។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ