គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ា ជាមួយសភាសង្កេតការណ៍ នៃប្រទេសឥណ្ឌា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ប្រធានគណៈប្រតិភូសភាកម្ពុជា ឯកឧត្តម គិត ណែត លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា អ្នករាយការណ៍អង្គប្រជុំ និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា សមាជិក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍ នៃប្រទេសឥណ្ឌា ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ប្រធានអង្គប្រជុំ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
អង្គប្រជុំប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទ “ការវិនិយោគលើសន្តិភាពការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩” ដោយប្រទេសសមាជិក អាយប៉ានីមួយៗ ហើយប្រទេសសង្កេតការណ៍នឹងផ្តល់សុន្ទរកថាចុងក្រោយ និងបញ្ហាផ្សេង៕
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ