ឯកឧត្តម ឆាយ វណ្ណា ដឹកនាំកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍ប្រទេសន័រវែស
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្របតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជាប្រធានដឹកនាំអង្គប្រជុំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាង្កេតការណ៍ប្រទេសន័រវែស ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការអញ្ជើ្ញញចូលរួមពី គិន ណែត លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា តំណាងគណៈប្រតិភូសភាកម្ពុជា និងបណ្តាប្រទេសសមាជិកអាយប៉ា ចូលរួមចំនួន៥ប្រទេស រួមមានមកពីប្រទេសឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម ។
អង្គប្រជុំប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទ “ការវិនិយោគលើសន្តិភាពការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩” ដោយប្រទេសសមាជិក អាយប៉ានីមួយៗ ហើយប្រទេសសង្កេតការណ៍នឹងផ្តល់សុន្ទរកថាចុងក្រោយ និងបញ្ហាផ្សេង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ