ឯកឧត្តម ចាន់ ណារ៉េត បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្តលើកទី១៧នៃសន្និសីទសមាជិក អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី បរិស្ថាន និងការអភិវឌ្ឍ (APPCED)
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្តលើកទី១៧នៃសន្និសីទសមាជិក អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី បរិស្ថាន និងការអភិវឌ្ឍ (APPCED)។ កិច្ចប្រជុំបានជ្រើសរើសប្រធាន អនុប្រធាន និងអគ្គលេខាធិការ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្តលើកទី១៧ ២) អានកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបតិ្តលើកទី១៧ និង ៣) អនុម័តរបៀបវារៈនៃមហាសន្និបាតនៃសន្និសីទ APPCED លើកទី២០។

គួរបញ្ជាក់ថា សន្និសីទសមាជិក អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី បរិស្ថាន និងការអភិវឌ្ឍ (APPCED) លើកទី២០ ត្រូវបានរៀបចំឡើងក្រោមមូលបទ “ការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តកំណើនបៃតង” ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងជំរុញ ភាពដឹកនាំ និងការពិភាក្សាលើបញ្ហាបរិស្ថាន និងការអភិឌ្ឍ និងចែករំលែកយុទ្ធសាស្រ្ត គោលនយោបាយ និងដំណោះស្រាយសម្រាប់បញ្ហាប្រឈមពាក់ព័ន្ធនានា។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ