ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូនលោកជំទាវអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន
 
ចែករំលែក ៖

នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីលៀងសាយភោជន៍ផ្លូវការជូនជាកិត្តិយសដល់លោកជំទាវ សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្នុងឱកាសដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ