ឯកឧត្តម ម៉ុង ឫទ្ធី អញ្ជើញជូនដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ម៉ុងឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយមអភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជើញជូនដំណើរគណៈប្រតិភូ ឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ បន្ទាប់ពីគណៈប្រតិភូបានបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលចំនួន៤ថ្ងៃ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ