ក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយ Vietnam Peace Tour Joint Stock Company នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រវៀតណាម និងកម្ពុជា ចំនួន១៥០គ្រួសារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មុំ សណ្តាប់ អនុប្រធានក្រុម និងជាលេខាធិការ គណៈកម្មការទី៨ព្រឹទ្ធសភា រួមជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សហការជាមួយ Vietnam Peace Tour Joint Stock Company នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកស្រី ដុង ធីអាញ់ អនុប្រធានសមាគមសហគ្រិនស្ត្រីវៀតណាម ប្រធានសមាគមសហគ្រិនខេត្តប៊ិញឌិញ ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកសាជិវកម្ម PIsico ខេត្តប៊ិញឌិញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រវៀតណាម និងកម្ពុជា ចំនួន១៥០គ្រួសារ ស្ថិតនៅក្នុងវត្តសង្វរ ភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
អំណោយដែលចែកជូនក្នុងឱកាសនោះរួមមាន៖ អាវយឺតចំនួន១៥០អាវ, អាវរងាចំនួន១៥០អាវ, ម្សៅស៊ុបចំនួន ១៥០កញ្ចប់, ទឹកត្រីចំនួន៣០០យូ, ស្ករគ្រាប់ដូងចំនួន១៨០កញ្ចប់, នំពាចំនួន១៨០នំ, ម្សៅនំខេកចំនួន២១០កញ្ចប់, ប្រេងឆាចំនួន១៥០ដប, មីចំនួន១៥០កេស, នំបង្គារចំនួន១៦០ប្រអប់, គុយទាវកញ្ចប់ចំនួន៣០ប្រអប់ និងថវិកាក្នុងម្នាក់៥០ដុល្លារ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។