ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី អនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនT&C Korean ក្រុមហ៊ុនSandwellpentrogas និងសមាគម KOIMA មកពីប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម
 
ចែករំលែក ៖

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៤:៣០នាទីរសៀល នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យគណៈប្រតិភូ នៃក្រុមហ៊ុន T&C Korean ក្រុមហ៊ុន Sandwellpentrogas និងសមាគម KOIMA មកពីប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Michael LIM ប្រធានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើរបៀបវារៈដូចខាងក្រោម៖
១.សុំអនុសាសន៍ណែនាំទិសដៅការងារសម្រាប់ឆ្នាំ២០២៤។
២.កសិកម្មកម្ពុជា កៅស៊ូ និងផលិតផលដូងប្រេងកម្ពុជា។
៣.លទ្ធភាពវិនិយោគលើវិស័យជីវៈឧស្ម័ន និងឧស្ម័នធម្មជាតិ នៅកម្ពុជា។
៤.សកម្មភាព និងភារកិច្ចរបស់សមាគមនាំចេញកូរ៉េ។
៥.ការងារផ្សេងៗ…។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ