ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំ កិច្ចប្រជុំក្រុមភូមិសាស្រ្ត ASEAN+3 កិច្ចប្រជុំក្រុមភូមិសាស្រ្តនយោបាយអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) វេទិកាសភាជាស្ត្រី និងសភាតំបន់អាស៊ី (APA)
 
ចែករំលែក ៖

តបតាមការអញ្ជើញរបស់លោកជំទាវ Tulia Ackson ប្រធានសហភាពអន្តរសភា (IPU) និងឯកឧត្តម Martin Chungong នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយ IPU បានអញ្ជើញចូលរួមកិច្ចប្រជុំ កិច្ចប្រជុំក្រុមភូមិសាស្រ្ត ASEAN+3 កិច្ចប្រជុំក្រុមភូមិសាស្រ្តនយោបាយអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) វេទិកាសភាជាស្ត្រី និងសភាតំបន់អាស៊ី (APA) ។ នៅរសៀលថ្ងៃដដែល គណៈប្រតិភូក៏វានជួបពិភាក្សាការងារជាមួយឯកឧត្តម Martin Chungong អគ្គលេខាធិការ IPU។ គណៈប្រតិភូបានផ្តល់ការគាំទ្រចំពោះសភាជាមិត្តក្នុងតំបន់ និងបានរួមចំណែកចែករំលែកបទពិសោធន៍ពាក់ព័ន្ធតួនាទីស្ត្រី និងការចូលរទួមរបស់កម្ពុជាក្នុងការកសាងសន្តិភាព


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ