ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ជំងឺរបេងក្រោមប្រធានបទ លើសពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការ សហប្រជាជាតិ តំបន់តែមួយ ចក្ខុវិស័យរួមគ្នាតែមួយ ទៅជាសកម្មភាព
 
ចែករំលែក ៖

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ជំងឺរបេងក្រោមប្រធានបទ “លើសពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការ សហប្រជាជាតិ ៖ តំបន់តែមួយ ចក្ខុវិស័យរួមគ្នាតែមួយ ទៅជាសកម្មភាព” នៅសណ្ឋាគារសោម៉ាទេវីអង្គររីសត និងស្ប៉ា ក្នុងទឹកដីខេត្តសៀមរាប។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅមានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួមមកពីក្រសួង ស្ថាប័នជាតិ និងអង្គការសង្គមស៊ីវិលក្នុងប្រទេស ចំនួន១៨ ស្ថាប័ន-អង្គភាព និងតំណាងប្រទេសចំនួន ១៣ ប្រទេស រួមមាន ៖ ម៉ុងហ្គោលី ប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា ហ្វីលីពីន ព្រះរាជាណាចក្រថៃឡង់ដ៍ ឥណ្ឌូណេស៊ី ណេប៉ាល់ សាធារណរដ្ឋសង្គមនិយមវៀតណាម ជប៉ុន មីយ៉ាន់ម៉ា ទីក្រុងហ្សឺណែវ(ប្រទេសស្វីស) និងប៉ាពូញូហ្គីណេ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ