ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងវេទិកាស្តីពី “ការអភិវឌ្ឍយានយន្តថាមពលថ្មី បច្ចេកវិទ្យាសូឡាកម្រិតខ្ពស់ និងឧស្សហកម្មស្តុកថាមពលថ្មី”  ក្នុងទីក្រុងHefei
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងវេទិកាស្តីពី “ការអភិវឌ្ឍយានយន្តថាមពលថ្មី បច្ចេកវិទ្យាសូឡាកម្រិតខ្ពស់ និងឧស្សហកម្មស្តុកថាមពលថ្មី”  ក្នុងទីក្រុងHefei ខេត្តAnhui ប្រទេសចិន ដោយមានអ្នកចូលរួមជាង៣០០នាក់ មកពី១២ប្រទេស ដែលជាសមាជិក Regional Comprehensive Economic Partnership ។

ក្នុងវេទិកានោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើក៣ចំនុចសំខាន់គឺ
ទី១. ទំនាក់ទំនងកម្ពុជា-ចិន មានភាពជិតស្និទ្ធ និងមានតាំងពីយូរអង្វែងមកហើយ ពោលគឺបន្តពីមូលដ្ឋានរឹងមាំ ដែលបានកសាងដោយ សម្តេចព្រះ នរោត្តម សីហនុ។
ទី២. កម្ពុជាស្ថិតនៅកណ្តាលតំបន់អាស៊ាន មានយុវជនច្រើន និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ពោលគឺល្អសម្រាប់ការវិនិយោគ ដូចជាងាយស្រួលដកទុនវិនិយោគ មិនរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស។ លើសពីនេះ កម្ពុជាក៏មានមូលដ្ឋានច្បាប់ល្អសម្រាប់ការវិនិយោគ។ ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើការជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ធានាឱ្យមានច្បាប់ល្អសម្រាប់ធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
ទី៣. ស្នើឱ្យមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវ មន្ត្រីរដ្ឋ-ឯកជន អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិត ក្នុងចំណោមសមាជិក RCEP ។

ប្រភព៖ នាយកដ្ឋានស្រាវជ្រាវកិច្ចការសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ