ឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិ-កម្ពុជាក្នុសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie-APF) បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីការបំលាស់ទីរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្រ្វង់កូហ្វូន
 
ចែករំលែក ៖

ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទី ដល់ម៉ោង១៩:៣០នាទី នៅក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិ-កម្ពុជាក្នុសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie-APF) បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីការបំលាស់ទីរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្រ្វង់កូហ្វូន (La mobilité citoyenne francophone pour la création, l’innovation et l’entrepreneuriat) ដែលបានរៀបចំដោយសភាប្រើភាសាបារាំង-APF សហការជាមួយទីភ្នាក់ងារបារាំងសម្រាប់
អភិវឌ្ឍ (Agence française de développement-AFD) ដើម្បីប្រមូលយោបល់ និង អនុសាសន៍ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលស ដែលចូលរួមកិច្ចប្រជុំកំពូល អង្គការអន្តរជាតិប្រើភាសាបារាំងលើកទី ១៩ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា បានធ្វើបទអន្តរាគមន៍លើប្រធានបទ ការសម្របសម្រួល និងការបម្លាស់ទីរបស់និស្សិតនៅក្នុងបណ្តាប្រទេសហ្រ្វង់កូហ្វូន ជាពិសេសនិស្សិតកម្ពុជា។
បន្ទាប់ពីបញ្ចប់កម្មវិធីមក ឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសឈ្មោះ Ordre de la Pléiade de l’APF ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Hilarion ETONG ប្រធានសភាប្រើភាសាបារាំង និងឯកឧត្តម Bruno FUCHS អគ្គប្រតិភូនៃសភាប្រើភាសាបារាំង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ