
នាវេលាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា សព្វព្រះហឫទ័យយាងជាព្រះអធីបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយ ឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធស្ពាន
មិត្តភាពកម្ពុជា-ចិន វត្តបុព្វសិលារាម ហៅវត្តភក្តិនេសន៍
ស្ថិតនៅក្នុង ភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។