លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទូទាំងស្រុកសន្ទុក
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោក Rafet Kurtocag តំណាងអង្គការHASENAE អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទូទាំងស្រុកសន្ទុក ចំនួន២០០គ្រួសារ របស់អង្គការ Hasene ប្រទេសអាលល្លឺម៉ង់ តាមរយៈអង្គការមូមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ព្រមទាំងមានការចូលរួមពីលោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក តំណាងអង្គការ Hasene មកពីប្រទេសអាលល្លឺម៉ង់ និងអាជ្ញាធរមូលដ្ឋានច្រើនរូបផងដែរ ស្ថិតនៅផ្សារ លោក ម៉ាត់ មេល ភ្នំក្រហម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងពិធីសំណេះសំណាលលោកជំទាវ ម៉ាណ ណាវី បានលើកឡើងថា ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ទើបយើងអាចទទួលបានអំណោយពីអង្គការ Hasene មកពីប្រទេសអាលល្លឺម៉ង់ ចែកជូនបងប្អូនប្រជាពលរដ្ឋយើង ក្នុងខែដ៏ពិសិដ្ឋនេះ ក៏បានសូមថ្លែងអំណរគុណដល់លោកKemal Ergun ប្រធានអង្គការ IGMG និងលោកBekir Altas ប្រធានអង្គការ Hasene ដែលបានផ្ដល់ជំនួយមកជួយដល់ប្រជាជនកម្ពុជា និងបានឧបត្ថម្ភថវិកាដល់ប្រជាការពារចំនួន២០០ ដុល្លារផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ