ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន
 
ចែករំលែក ៖

នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ នៅស្ថានទូតឡាវ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានទទួលអនិច្ចកម្មនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ។
ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិតផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយមនោសញ្ចេតនាក្តុកក្តួលក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសពក៏ដូចជារដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺជាការបាត់បង់រដ្ឋបុរសដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មពេញមួយជីវិត ដើម្បីបម្រើជាតិនិងប្រជាជនឡាវ។ ឯកឧត្តម នាយឧត្តម សេនីយ៍ ជាថ្នាក់ដឹកនាំដ៏មានសមត្ថភាព និងជាមិត្តដ៏ល្អរបស់កម្ពុជា ដោយបានរួមចំណែកយ៉ាង សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងរដ្ឋាភិបាលនឹង ប្រជាជន នៃប្រទេសទាំងពីរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ