ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន+៣ និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក នាឱកាសមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្តង់
 
ចែករំលែក ៖

 

នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន+៣ និងកិច្ចប្រជុំក្រុមអាស៊ីប៉ាស៊ីហ្វិក បន្តបន្ទាប់គ្នា នាឱកាសមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU)។

ក្នុងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក ឯកឧត្តម បានចូលរួមបោះឆ្នោតជ្រើសតាំងបេក្ខភាពប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីឈរឈ្មោះជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ IPU។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ