khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមសន្និសីទបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធលើកទី៤ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធលើកទី៤ (The 4thConference of the Non-Aligned Movement Parliamentary Network – NAM-PN) ក្រោមការដឹកនាំកិច្ចប្រជុំដោយលោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់និងជាប្រធាន NAM-PN ដោយមានការចូលរួមពីប្រធានសភា អនុប្រធានសភា សមាជិក-សមាជិកាសភា នៃបណ្តាប្រទេសក្រុមចលនាមិនចូលបក្សសម្ព័នចំនួន ៣៨រូប ព្រមទាំងតំណាងស្ថាប័នអន្តរសភាមួយចំនួន។
    លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិក NAM-PN ក្នុងការលើកកម្ពស់ការងារការទូតសភា ដើម្បីដោះស្រាយបញ្ហាប្រឈមចម្បងៗនៃពិភពលោកស្របតាមស្មារតីនៃក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ និងបានសង្កត់ធ្ងន់ថាការរៀបចំដោយជោគជ័យជាបន្តបន្ទាប់ នៃសន្នីសីទ NAM-PNចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន បានបញ្ជាក់នូវសារៈសំខាន់ និងភាពចាំបាច់នៃវេទិកានេះ។
    នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តម នាឱកាសនោះ ស្តីពី “ការប្រារព្វខួបលើកទី៧០ ឆ្នាំនៃស្មារតីទីក្រុងបាន់ឌុង៖ តួនាទីរបស់សភាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ទីក្រុងបាន់ឌុង” ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់និងការប្តេជ្ញាចិត្តរបស់សមាជិកសភា និង NAM-PN ចំពោះការគោរព គោលការណ៍នៃសន្និសីទទីក្រុងបាន់ឌុង ជាពិសេសគោលការណ៍សន្តិសហវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោកបច្ចុប្បន្ន ដែលស្មុគស្មាញ និងពោពេញដោយបញ្ហាប្រឈមខ្លាំង ។ ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី១ បានសង្កត់ធ្ងន់អំពី៖ (១) ភាពបន្ទាន់ក្នុងការអភិវឌ្ឍក្របខ័ណ្ឌគ្រប់គ្រងឌីជីថលប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន; (២) ការសម្រេចនូវអាទិភាពរួមមួយចំនួន ដូចជា ការពង្រឹងការទូតសភា, ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង, ការប្រកាន់ខ្ជាប់អធិបតេយ្យ,ការលើកកម្ពស់យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន, និងការរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក; និង(៣) ការគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលលើកកម្ពស់ដល់ការអភិវឌ្ឍឈរលើផលប្រយោជន៍របស់ប្រជាជន, ការជំរុញសមាហរណកម្ម ពិភពលោក និងការការពារភាពថ្លែថ្នូររបស់ប្រទេសជាតិទាំងអស់។
    សន្និសីទ NAM-PN បានអនុម័ត៖ (១) សេចក្តីព្រាងសេចក្តីប្រកាសទីក្រុងតាស្កិន និង ( ២) សេចក្តីសម្រេចស្តីពីការយល់ព្រមបន្តអាណត្តិសម្រាប់រយៈពេល ៣ឆ្នាំ រួមមាន លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ាប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ជាប្រធាន NAM-PN និងអនុប្រធានចំនួន ៣រូបទៀត (មកពីសភាវេណេហ្សូអេឡា, សភាជាន់ទាបលីប៊ី, និងក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន)។

    ប្រភព៖ អគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក