khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU-150) នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន
     
    ចែករំលែក ៖

     

    នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភា (ព្រឹទ្ធសភានិងរដ្ឋសភា) នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU-150) ក្រោមមូលបទ៖ “សកម្មភាពសភា ដើម្បីការអភិវឌ្ឍសង្គម និងយុត្តិធម៌ (Parliamentary action for social development and justice)“ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្តង់។

    ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូបានផ្តោតសំខាន់លើចំណុចគន្លឹះ ​ដែលមានលក្ខណៈបន្ទាន់ ក្នុងការរួមចំណែកដល់ការកសាងអនាគតមួយពួនជ្រុំដោយសមធម៌ និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ តាមរយៈសកម្មភាពរបស់សភា​​ ដោយបានគូសបញ្ជាក់ពីការអភិវឌ្ឍសង្គម មិនមែនមានត្រឹមតែជាសូចនាករសេដ្ឋកិច្ច តែរួមបញ្ចូលផងដែរនូវសមភាពក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព ការងារសមរម្យ និងកិច្ចគាំពារសង្គមគ្រប់ជ្រុងជ្រោយ។ នៅចំពោះមុខនៃការកើនឡើងនៃវិសមភាព និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានលើកឡើងថា សភាគួរដើរតួនាទីនាំមុខក្នុងការតាក់តែងគោលនយោបាយនានាប្រកបដោយបរិយាបន្ន ដែលលើកកម្ពស់យុត្តិធម៌ និងពង្រឹងការអភិវឌ្ឍសង្គម។

    ទន្ទឹមនឹងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃសន្តិភាព ឯកឧត្តមប្រធានគណៈប្រតិភូបានអះអាងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមសហការយ៉ាងខ្ជាប់ខ្ជួនជាមួយបណ្តាប្រទេសដែលស្រឡាញ់សន្តិភាព សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាង​និង​រក្សាសន្តិភាពអន្តរជាតិ ជាពិសេសតាមរយៈការបញ្ជូនកងទ័ពមួកខៀវជាង១ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០០៦ ដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងបណ្តាប្រទេសមួយចំនួន នៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះ កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិការសម្រាប់ការអត់ឱន និងសន្តិភាព ដែលបានប្រព្រឹត្តទៅនៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលនៅក្នុងឱកាសនោះ កម្ពុជាបានដាក់ចេញនូវធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាសក្ខីកម្មបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសន្ទនា, ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការសកល។ ស្តីពីការអភិវឌ្ឍសង្គម ជាមួយនឹងការលើកឡើងពីការទទួលយកទាំងស្រុងរបស់កម្ពុជា​នូវរបៀបវារៈឆ្នាំ២០៣០ ឯកឧត្តមបានគូសបញ្ជាក់ពីការកំណត់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដោយរួមបញ្ចូលគោលដៅលើការបោសសម្អាតមីន ដែលរហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបោសសម្អាតចំការមីនបានជាង ៣,០០០គីឡូម៉ែត្រការ៉េ។ ដីដែលធ្លាប់បង្កគ្រោះថ្នាក់ ឥឡូវនេះបានជួយគាំទ្រដល់កសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅ – ស្រោចស្រង់មនុស្សរាប់លាននាក់ឱ្យចេញពីភាពក្រីក្រ៕

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា

     

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)