ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ូមីឌ ស្សាឌៀវ (Umid Shadiev) ប្រធានគណៈកម្មាធិការទេសចរណ៍ នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន
 
ចែករំលែក ៖

 

នៅរសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ូមីឌ ស្សាឌៀវ (Umid Shadiev) ប្រធានគណៈកម្មាធិការទេសចរណ៍ នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ស្របពេលដែលគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។

ឯកឧត្តមអនុប្រធានទី១ បានរំឭកអំពីប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរ, កម្ពុជា-អ៊ូសបេគីស្ថាន, និង បានបញ្ជាក់ពីបំណងប្រាថ្នាក្នុងការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេស ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ឯកឧត្តមបានធ្វើបទបង្ហាញអំពីទិសដៅផែនការអភិវឌ្ឍទេសចរណ៍ និងគោលដៅទេសចរណ៍ដ៏សម្បូរណ៍បែប នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ូមីឌ ស្សាឌៀវ បានគូសបញ្ជាក់ថា បើទោះជាវិស័យសេដ្ឋកិច្ចពុំមែនជាប្រភពចំណូលសំខាន់សម្រាប់អ៊ូសបេគីស្ថាន តែប្រទេសនេះកំពុងខិតខំរៀបចំប្រទេសនិងយុទ្ធសាស្ត្រដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរ ដើម្បីជួយដល់សេដ្ឋកិច្ច និងផ្សព្វផ្សាយអំពីប្រទេសនិងវប្បធម៌របស់ខ្លួន។

ភាគីទាំងពីបានឯកភាពជំរុញសក្តានុពលវិស័យទេសចរណ៍នៃប្រទេសទាំងពីរ តាមរយៈ (១) ការរៀបចំអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍, (២) ការជំរុញឱ្យមានជើងហោះហើរត្រង់ (ដែលបច្ចុប្បន្ន មានជើងហោះហើរត្រង់ពីទីក្រុងតាស្គិន ទៅទីក្រុងបាងកក និងទៅគូឡាឡាំពួរ), (៣) ការតភ្ជាប់ភ្នាក់ងារនិងប្រតិបត្តិករទេសចរណ៍, (៤) ការជំរុញលើកទឹកចិត្តវិស័យឯកជន ក្នុងការវិនិយោគលើវិស័យទេសចរណ៍, និង (៥) ការស្វែងរកលទ្ធភាពនៃការរៀបចំវេទិកាទេសចរណ៍រួមគ្នា ទាំងតាមរយៈដោយផ្ទាល់ និងតាមអនឡាញ ដើម្បីសម្របសម្រួលការផ្សព្វផ្សាយអំពីសក្តានុពលនៃប្រទេសទាំងពីរ៕

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។