ក្រុមសភាជាតិកម្ពុជា (APF) ចូលរួមកិច្ចប្រជុំអនុគណៈកម្មការបណ្តាញសមាជិកសភាប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតសកលនៃAPF តាមប្រព័ន្ធនិម្មិត
 
ចែករំលែក ៖

ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការ បណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល នៃក្រុមសភាជាតិកម្ពុជា (APF) បានអញ្ជើញដឹកនាំអនុប្រធាន និងសមាជិក សមាជិកា នៃអនុគណៈកម្មការបណ្តាញ ចូលរួមកិច្ចប្រជុំអនុគណៈកម្មការបណ្តាញសមាជិកសភាប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតសកលនៃ(APF )ក្រោមអធិបតីភាពលោក Laurent WEHRLI សមាជិកតំណាងរាស្ត្រស្វីស និងជាប្រធានបណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនៃ(APF) ដោយផ្សាយចេញពីទីក្រុងប៉ារីស ប្រទេសបារាំង តាមប្រព័ន្ធនិម្មិត (Visioconférence)។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី ដល់ម៉ោង២១:០០នាទី ម៉ោងនៅរាជធានីភ្នំពេញ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមប្រជុំនាពេលនេះ ពីសមាសភាពអនុគណៈកម្មការបណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល នៃក្រុមសភាជាតិកម្ពុជា (APF) រួមមាន៖ឯកឧត្តម អង្គ វង្ស វឌ្ឍានា អនុប្រធាន លោកជំទាវ ថាក់ ឡានី សមាជិកា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តម ឈួន ឡេង សមាជិក…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ