ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងវេទិកាលើកទី៣ នៃកិច្ចសន្ទនាសភាត្បូង-ត្បូង នៅប្រទេសម៉ារ៉ុក
 
ចែករំលែក ៖

នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួម វេទិកាលើកទី៣ នៃកិច្ចសន្ទនាសភាត្បូង-ត្បូង (The Third Edition of the South-South Parliamentary Dialogue Forum) នៅរាជធានីរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក។

នាឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានអញ្ជើញថ្លែងបទអន្តរាគមន៍លើមូលបទស្ដីពី “តួនាទីនៃកិច្ចសន្ទនាសភាអន្តរតំបន់ ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរួមគ្នា ក្នុងចំណោមប្រទេសលោកខាងត្បូង”។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។