ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជាប្រធាន គណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF និងជាសមាជិកគណៈកម្មាធិការ ត្រួតពិនិត្យ និងតាមដាននៅក្នុងគណៈកម្មការនយោបាយAPF បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំគណៈកម្មការនយោបាយAPF
 
ចែករំលែក ៖

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០:០០ព្រឹក ម៉ោងនៅប្រទេសសេណេហ្គាល់ (Sénégal) ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជាប្រធាន
គណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF និងជាសមាជិកគណៈកម្មាធិការ
ត្រួតពិនិត្យ និងតាមដាននៅក្នុងគណៈកម្មការនយោបាយAPF បានអញ្ជើញចូលរួម
ពិធីបើកកិច្ចប្រជុំគណៈកម្មការនយោបាយAPFដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Malick NDIAYE ប្រធានរដ្ឋសភាសេណេហ្គាល់ អមដោយ ឯកឧត្តម Hilarion ÉTONG ប្រធានAPF លោកស្រីAmélia LAKRAFI អគ្គប្រតិភូAPF លោកAndré REICHARDT ប្រធានគណៈកម្មការនយោបាយAPF និងលោក Mamadou Lamine DIAITÉ ប្រធានគណៈកម្មការ
នយោបាយនៃក្រុមសភាជាតិសេណេហ្គាល់APF នៅសណ្ឋាគារNoom សាធារណរដ្ឋសេណេ
ហ្គាល់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានជូនវត្ថុ អនុស្សាវរីយ៍ចំពោះឯកឧត្តម Malick NDIAYE ប្រធានរដ្ឋសភា និងលោក Amado THIMBO អគ្គលេខាធិការរដ្ឋសភាសេណេហ្គាល់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ