ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមសភាជាតិកម្ពុជា APF
 
ចែករំលែក ៖

ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០នាទីព្រឹក ក្រុមសភាជាតិកម្ពុជា APF ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមសភាជាតិកម្ពុជា APF អមដំណើរដោយ ឯកឧត្តម ដុំ យុហៀន សមាជិកគណៈកម្មការទី៥ រដ្ឋសភា និងជាសមាជិកបណ្ដាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនៃក្រុមសភាជាតិកម្ពុជា APF បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាត លើកទី១១ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមអធិបតីភាពឯកឧត្តម Vaimu’a MULIAVA ប្រតិភូតំបន់ និងជាសមាជិកសភានូវ៉ែលកាឡេដូនី អមដោយលោក EdgarDOERIG តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាហ្វិក និងលោក Jean-Baptiste LEGUEN ទីប្រឹក្សាសភាប្រើភាសាបារំាង ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅសាលប្រជុំពេញអង្គនៃសភានូវ៉េែលកាឡូដូនី ( Congrès de la Nouvelle-Caledonie)។

សមាសភាពចូលរួមមាន៖ ក្រុមសភាជាតិវៀតណាម ក្រុមសភាជាតិប៉ូលីណេស៊ីបារំាង ក្រុមសភាជាតិវ៉ានូអាទូ ក្រុមសភាជាតិវ៉ាលី-ហ្វូទូណា និងសមាជិក សមាជិកា សភានូវ៉ែលកាឡេដូនី។

បន្ទាប់ពីពិធីបើក ឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា បានអញ្ជើញធ្វើជាអ្នកសម្របសម្រួលលើប្រធានបទស្ដីពី កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនចំពោះឱកាសការងារបម្រើនៅក្នុងវិស័យសុខាភិបាល នៅបណ្ដាប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ