ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំអតីតនិស្សិតមកពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
 
ចែករំលែក ៖

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំអតីតនិស្សិតមកពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន នៅ Fairfield by Marriott Phnom Penh។ នៅក្នុងពិធីនោះ ឯកឧត្តមបានមានប្រសាសន៍ថា ច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាទទួលបានផលផ្លែពីសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច ដោយសារគោលនយោបាយការបរទេសរបស់ជាតិយើង ដែលផ្ដោតអាទិភាពលើកិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយគ្រប់ប្រជាជាតិ ដូចជាជប៉ុន និងប្រទេសជិតខាង។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានសម្តែងការខកចិត្តចំពោះប្រទេសថៃ ដែលរុញបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន មកព្រំដែនកម្ពុជា និងព្យាយាមគេចវេះមិនប្រើផែនទីច្បាប់ និងតុលាការអន្តរជាតិ។ ឯកឧត្តមបានអំពាវនាវឱ្យខ្មែរគ្រប់រូប ធ្វើការជាមួយមិត្តបរទេស ដោយពន្យល់អំពីករណីចាំបាច់ដែលកម្ពុជា ត្រូវប្រើតុលាការយុត្តិធម៌អន្តរជាតិ។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ