ឯកឧត្តម អ៊ុច បូររិទ្ធ អនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិនចិន ចូលជួបសម្តែងការគួរសម
 
ចែករំលែក ៖

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន ដឹកនាំដោយលោក ម៉ាស្ស៊ូវ ចិន នាយកប្រតិបត្តិសមាគមចិន សម្រាប់ការលើកកម្ពស់លទ្ធកម្មនៃអង្គការសហប្រជាជាតិ និងគណៈកម្មការសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក (CAPUNP-APETC) ចូលជួបសម្តែងការគួរសម ក្នុងគោលបំណងនៃការពិភាក្សានេះ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគ និងស្នើសុំអនុសាសន៍អំពីវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត នៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ថាមពល អប់រំ និងវប្បធម៌។
ជំនួបខាងលើនេះបានប្រព្រឹត្តទៅនៅសាលពិសេស វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០នាទី។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។