ឯកឧត្តម អ៊ុំ សារឹទ្ធ និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បន្តអញ្ជើញចូលរួមកិច្ចប្រជុំបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា នៅព្រឹទ្ធសភាបារាំង
 
ចែករំលែក ៖

នៅថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាអនុប្រធានបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា នៅព្រឹទ្ធសភាបារាំង ដោយបានពិភាក្សាលើប្រធានបទចំនួនពីរគឺ៖
១-ភាពពាក់ព័ន្ធគ្នារវាងអភ័យឯកសិទ្ធិ និងការមិនបានទទួលខុសត្រូវ អភ័យឯកសិទ្ធិសមាជិកសភា និងវិធានក្រមសីលធម៌។
២-ការប្រើប្រាស់បណ្តាញសង្គម និងព័ត៌មានមិនពិតក្នុងបរិបទនៃ ការទទួលខុសត្រូវចំពោះក្រមសីលធម៌សមាជិកសភា។
ឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំង បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុំ សារឹទ្ធ ដែលបានបំពេញការងារយ៉ាងសកម្ម ជាពិសេស ការស្រាវជ្រាវ និងការតាក់តែងរបាយការណ៍ស្តីពី បណ្តាសភាហ្រ្វង់កូហ្វូនដែលមានក្រមសីលធម៌សមាជិកសភា នៅក្នុងឋានៈ ឯកឧត្តម អ៊ុ សារឹទ្ធ ជាអនុប្រធាននៃបណ្តាញនេះ។

ប្រភព៖ នាយកដ្ឋាន​កិច្ច​ការ​ហ្រ្វង់កូហ្វូន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ