ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមពិធីបើកផ្លូវការនៃសម័យប្រជុំប្រចាំឆ្នាំសភាប្រើភាសាបារាំង លើកទី៥០
 
ចែករំលែក ៖

នៅថ្ងៃពុធទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានលុចសំបួនៃព្រឹទ្ធសភាបារាំង ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ និងជាអនុប្រធានសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមពិធីបើកផ្លូវការនៃសម័យប្រជុំប្រចាំឆ្នាំសភាប្រើភាសាបារាំង លើកទី៥០ ក្រោមអធិបតីភាព ឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំង។ នាវេលាថ្ងៃដដែល ឯកឧត្តម និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដោយបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅស្តីពី បញ្ហាប្រជាធិបតេយ្យ ក៏ដូចជាបញ្ហាប្រឈមរួមដែលបណ្តាប្រទេសជាសមាជិកនៃសភាប្រើភាសាបារាំងបាននឹងកំពុងជួបប្រទះជាពិសេសស្ថានភាពនយោបាយនៅក្នុងទ្វីបអាហ្រ្វិក។ ជាមួយគ្នានេះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយ ឯកឧត្តម Vincent ÉBLÉ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា និងឡាវ និងឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំងផងដែរ។

ប្រភព៖ នាយកដ្ឋាន​កិច្ចការ​ហ្រ្វង់កូហ្វូន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។