ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ទស្សនវិស័យអាស៊ាន សម្រេចទៅបាន លុះត្រាតែអាស៊ានប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាផ្អែកលើច្បាប់ គោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិដោយស្មោះត្រង់ទៅវិញទៅមក
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  បានអញ្ជើញថ្លែងសុន្ទរកថាបិទ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦  (The 16th AIPA Caucus) នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន AIPA ដែលបានរៀបចំកិច្ចប្រជុំនេះប្រកបដោយជោគជ័យ និងស្នើឱ្យមានការពិចារណាបង្កើត វេទិកាអ្នកដឹកនាំសភា AIPA ដើម្បីជាវេទិកាថ្មីមួយទៀតដល់សភា ក្នុងការជជែក ស្វែងរកដំណោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានរាប់មិនអស់ ។

ឯកឧត្តមបណ្ឌិត បានលើកឡើងពីករណីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ជូនគណៈប្រតិភូជាសមាជិកសភាបរទេសទាំងអស់ថា តំណាងរាស្រ្តកម្ពុជាទាំងអស់ បានគាំទ្រជាឯកច្ឆន្ទចំពោះការយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ តាមគំរូសំណុំរឿងសិង្ហបុរី-ម៉ាឡេស៊ីក្នុងឆ្នាំ ២០០៨  និងសំណុំរឿងម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ឆ្នាំ១៩៩៨។ បន្ទាប់ពីការចរចាអស់២៥ឆ្នាំ គ្មានលទ្ធផលដុំកំភួន និងមានជម្លោះជាបន្តបន្ទាប់។ ឯកឧត្តម បានអំពាវនាវឱ្យ រដ្ឋាភិបាលថៃពិចារណាដំណោះស្រាយដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសជម្លោះបន្ថែមទៀតដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសទាំងសងខាង។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ “ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ” សម្រេចទៅបាន លុះត្រាតែអាស៊ានប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាផ្អែកលើច្បាប់ គោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយស្មោះត្រង់ទៅវិញទៅមក។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ